(ភ្នំពេញ)៖ ដើម្បីចូលរួមជួយសម្រួលការលំបាក និងបង្ខិតកន្លែងផ្តល់សេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានប្រកាសបើកដំណើរការសាកល្បង មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ពោធិ៍សែនជ័យ-អូដឹមថ្មីមួយទៀត ដែលមាននៅលើផ្លូវជាតិលេខ៤ ខណ្ឌពោធិ៍សែនជ័យ។

យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅព្រឹកនេះ បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋអាចយកយានយន្ត មកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅទីតាំង ពោធិ៍សែនជ័យ-អូដឹម ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំងនៅលើ ផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខាងលិចស្តុបជម្ពូរវ័ន ចំងាយ២០០ម៉ែត ជាប់នឹងបុរីអូដឹម២។

សម្រាប់ការប្រឹក្សាយោបល់៖ ១២៧៥ , ព័ត៌មានទីតាំង៖ 017 999 893 / 017 999 828 ឬ https://goo.gl/maps/tp3byFRmGaCMDEfPA