(រតនគិរី)៖ ដោយមើលឃើញពីទុក្ខលំបាករបស់រាស្រ្ត នៅវេលាថ្ងៃត្រង់ទី២៥ ខែមករា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាក្រុងបានលុង នាំអំណោយអង្ករ៣០គីឡូក្រាម និងថវិកា៦៤ម៉ឺនរៀល ជូនគ្រួសារមួយមានជំងឺប្រចាំកាយ ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

ភរិយាអ្នកជំងឺប្រចាំកាយ បានប្រាប់ថា ប្តីគាត់មានឈ្មោះ វ៉ែន វិច្ឆ័យ អាយុ៣០ឆ្នាំ មានកូន២នាក់ក្នុងបន្ទុក (ស្រីមួយ) ហើយគាត់មានជំងឺជាងមួយឆ្នាំមកហើយ។

កន្លងមកក្រុមគ្រួសារគាត់បាននាំអ្នកជំងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដែរ តែមិនបានធូរស្រាលរហូតដល់ព្យាបាលថ្នាំខ្មែរទៀតតែមិនបានធូរស្បើយ។ ដោយខ្វះលទ្ធភាពព្យាបាលភរិយា បានអំពាវនាវសប្បុរសជនសូម ជួយក្រុមគ្រួសារគាត់ផង។

ក្នុងឱកាសនាំយកអំណោយជូនគ្រួសារខាងលើនេះ លោក ចាន់ សារុន ចៅសង្កាត់ឡាបានសៀក បានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំគណបក្សប្រជាជនខេត្តរតនគិរី ថ្នាក់ដឹកនាំគណបក្សប្រជាជនក្រុងបានលុង ដែលជានិច្ចកាលតែងតែជួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលជួបបញ្ហា។

លោក ចាន់ សារុន បន្តថា អំណោយដែលនាំមកប្រគល់ជូននាពេលនេះ គឺបានមកពីទឹកចិត្តសប្បុរសធ៌មសមាជិកសមាជិកាគណបក្សប្រជាជនក្រុងបានលុង និងសមាជិក សមាជិកាសង្កាត់ឡាបានសៀក។

ទោះបីអំណោយជូនពេលនេះតិចតួចក្តី តែវាអាចជួយសម្រាលបន្ទុកបានមួយរយៈ។ បន្ថែមពីនេះទៀតលោកចាន់ សារុន ក៏បានលើកទឹកចិត្តភរិយាឲ្យមានការតាំងចិត្តរឹងមាំ ដោយគណបក្សប្រជាជនមិនបោះបង់ចោលបងប្អូន មានទុក្ខលំបាកនោះទេពោល គឺបន្តជួយតទៅទៀតដោយព្យាបាលថ្នាំពេទ្យ និងព្យាបាលដោយថ្នាំខ្មែរផងដែរ៕