(ព្រះសីហនុ)៖ រាជរដ្ឋភិបាលកម្ពុជា នឹងសាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ឡេីងទៅលេីភ្នំបូកគោ ប្រវែងប្រមាណ ២៧គីឡូម៉ែត្រ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានឱ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង ២៧គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ១៥៨-២០០ ឆ្ពោះត្រង់ទៅភ្នំបូកគោតែម្តង។

បេីតាមអ្នកឧកញ៉ា ម៉ុង ឬទ្ធី ផ្លូវមួយខ្សែនេះកាត់ចំការដូងប្រេងរបស់លោកមួយចំនួន ធំ ហេីយលោកក៏បានធ្វេីសម្បទានផងដែរ។ ដោយឡែកថវិកាសាងសង់រ៉ាប់រងដោយអ្នកឧកញ៉ា សុខ គង់ ដែលជាអ្នកកំពុងអភិវឌ្ឍន៍នៅលេីភ្នំបូកគោនោះ។

កិច្ចពិភាក្សាលេីការសាងសង់ផ្លូវ និងសម្របសម្រួលលេីការប៉ះពាល់ត្រូវបានធ្វេីឡេីងនៅថ្ងៃទី២៥ ខែមករានេះ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ជា សុផារា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕