(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជូនដំណឹងដល់អភិបាលរាជធានី-ខេត្ដទាំងអស់ ត្រូវរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅបន្ដ បន្ទាប់ពីឆ្នាំកន្លងទៅបានផ្អាកដោយសារការរីករាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ កម្មវិធីលម្អិត និងឯកសារពាក់ព័ន្ធ រួចផ្ញើមកនាយកដ្ឋានកិច្ចការ រដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានឲ្យមុនដំណាច់ខែមករា ឆ្នាំ២០២២ជាកំណត់។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់សម្ដេចក្រឡាហោម ស ខេង៖