(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ត្រូវបានអញ្ជើញជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ជាក់ស្ដែង ក្នុងសន្និសីទជាតិស្ដីពី «លទ្ធផល និងផលជះនៃគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា និងគម្រោងកែលម្អការអប់រំឧត្តមសិក្សា» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា រយៈពេលពីរថ្ងៃ ថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ប្រធានបទ នៃការធ្វើបាថកថារបស់លោក គួច ចំរើន គឺ «តើការគ្រប់គ្រងសាលារៀន ធ្វើឲ្យសាលារៀនផ្លាស់ប្ដូរដោយរបៀបណា ករណីខេត្តព្រះសីហនុ»។ តាមរយៈបាថកថា ដែលមានរយៈពេលជិត៣០នាទីនោះ លោក គួច ចំរើន បានចែករំលែកនូវអ្វីដែលជាបទពិសោធន៍ជាក់ស្ដែងរបស់លោក ដែលបានអនុវត្តកាលពីពេលកន្លងទៅ ក្នុងខេត្តព្រះសីហនុ លើវិស័យអប់រំនេះផងដែរ៕

សូមទស្សនាវីដេអូទាំងស្រុង នៅខាងក្រោមនេះ៖