(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ២២ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំណែកថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២២នាក់ (ករណីនាំចូល៥នាក់ និងសហគមន៍១៧នាក់), ជាសះស្បើយ២០នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៥៩លាន ១៣ម៉ឺននាក់ ស្លាប់ជាង ៥លាន ៦៣ម៉ឺននាក់ និងជាសះស្បើយជាង ២៨៤លាន ៥៧លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលដែលសៀវភៅ «គូព្រេងមិនព្រាត់» ជាភាសាចិនរបស់សម្តេច លក់បាន១៥០០ច្បាប់ ទទួលចំណូល ៧៥០០ដុល្លារ ក្នុងរយៈពេលដ៏ខ្លី, ថវិកានេះនឹងប្រើសម្រាប់សង់ផ្ទះជូនអតីតយុទ្ធជន

៤៖ លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ សំដៅលើលោក ពូទីន ផ្ទាល់តែម្តង ជុំវិញបញ្ហាអ៊ុយក្រែន

៥៖ ប្រមុខការទូតម៉ារ៉ុក អញ្ជើញប្រមុខការទូតកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងឆ្នាំនេះ

៦៖ អារ៉ាប៊ីសាអូឌីតនិងថៃ ព្រមព្រៀងស្តារទំនាក់ទំនងការទូតឱ្យពេញលេញឡើងវិញ កំលុងទស្សនកិច្ចរបស់លោក ប្រាយុទ្ធ ចាន់អូចា

៧៖ ម៉ារ៉ុកសន្យាជំរុញប្រទេសដទៃទៀតឱ្យគាំទ្រកម្ពុជា ជាសមាជិកសង្កេតការណ៍អង្គការកិច្ចសហប្រតិបត្តិការឥស្លាម

៨៖ លោកខាងលិច ពង្រឹងផែនការឆ្លើយតប ខណៈបារម្ភរុស្ស៊ីប្រើកម្លាំងយោធា វាយអ៊ុយក្រែន

៩៖ ពិធីទទួលជំនួយវ៉ាក់សាំងរបស់ប៉ូឡូញ ត្រូវបានលើកពេលទៀត ដោយសារបញ្ហាអាកាសធាតុ

១០៖ អាមេរិកកំពុងរៀបចំស្រង់យក យន្តហោះចម្បាំង-បំបាំងកាយ F-35 ដែលបានធ្លាក់ទៅក្នុង សមុទ្រចិនខាងត្បូង

១១៖ រាជរដ្ឋាភិបាល សាងសង់ផ្លូវមួយខ្សែតភ្ជាប់ផ្លូវជាតិលេខ៤ ឡេីងទៅភ្នំបូកគោ

១២៖ នៅចំពោះមុខការភ័យខ្លាចផ្ទុះសង្រ្គាម! ទូរទស្សន៍រដ្ឋរុស្ស៊ីផ្តោតសំខាន់តែលើ ការផ្សាយពីកូវីដ-១៩

១៣៖ កម្ពុជា និងសហភាពអារ៉ាប់រួម ពិនិត្យលទ្ធភាពធ្វើពាណិជ្ជកម្មសេរី និងជំរុញការវិនិយោគ

១៤៖ យន្តហោះយោធាសហរដ្ឋអាមេរិក ដឹកសព្វាវុធទៅទម្លាក់ឲ្យអ៊ុយក្រែន ខណៈរុស្ស៉ីកំពុងធ្វើសមយុទ្ធ បង្ហាញសាច់ដុំ

១៥៖ លោក Wang Wentian៖ ចិនពេញចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់វិស័យបោសសម្អាតមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥នយល់ពីសិល្បៈការទូត»

១៦៖ លោក ម៉ាក្រុង ថានឹងបញ្ជាក់ឱ្យច្បាស់ពីចេតនារបស់រុស្ស៊ីចំពោះអ៊ុយក្រែន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន

១៧៖ សារព័ត៌មាន Bloomberg ចុះផ្សាយពីកម្ពុជាថា គ្មានពេលវេលាណាល្អជាងពេលមកទស្សនាប្រាសាទអង្គរវត្តឡើយ

១៨៖ កំណត់ត្រាថ្មីនៅកូរ៉េខាងត្បូង! អ្នកឆ្លងកូវីដ-១៩ជាង ១,៣០០ករណី ត្រូវបានរាយការណ៍ក្នុង១ថ្ងៃ

១៩៖ ទស្សនៈ៖ វ៉ាក់សាំងចម្រុះប្រភេទ ចាក់ចូលខ្លួនពលរដ្ឋខ្មែរ បង្ហាញថា វ៉ាក់សាំងគ្មាននិន្នាការឡើយដើម្បីជីវិតពលរដ្ឋកម្ពុជា

- ព័ត៌មាន Fresh News Plus

១៖ ប្រាក់ចំណេញ និងប្រាក់ចំណូល Microsoft នៅត្រីមាសចុងឆ្នាំ២០២១ ទទួលបានខ្ពស់លើសពីការរំពឹងទុករបស់អ្នកវិភាគ

២៖ ក្នុងរយ:ពេលជិត ៥ទសវត្សរ៍មកហើយ ក្រុមហ៊ុន Microsoft ទើបតែផ្លាស់ប្ដូរតំណែង CEO ចំនួន ៣នាក់ប៉ុណ្ណោះ

៣៖ LG និង GM បោះទុនរួមគ្នាជាង ២ពាន់លានដុល្លារសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គីសនីនៅសហរដ្ឋអាមេរិក

៤៖ ក្រុមហ៊ុន Ford នឹងបញ្ឈប់ការបញ្ជាទិញសម្រាប់រថយន្ត Pickup កូនកាត់ Maverick

៥៖ ខ្សែបម្រើអាហ្សង់ទីន Rodriguez នឹងខកខានការប្រកួតជម្រុះ World Cup ដោយសារវិជ្ជមានកូវីដ-១៩

៦៖ ការហាមឃាត់ត្រូវបានដកចេញ លើកីឡាករវាយសីឆ្នើមម៉ាឡេស៊ី Lee Zii Jia

៧៖ លោក Pereira ក្លាយជាគោលដៅថ្មីមួយទៀតរបស់ Everton ក្នុងការជំនួសតំណែងលោក Bentinez

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)