(ភ្នំពេញ)៖ វេទិការសំខាន់ និងមានអត្ថប្រយោជន៍មួយនិងកើតមានឡើងឆាប់ៗ ខាងមុខនេះ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងការអញ្ជើញចូលរួមជាអធិបតីភាព ពីថ្នាក់ដឹកនាំសំខាន់ៗផងដែរ ក្នុងទឹកដីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាក់ស្ដែង លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីខណ្ឌ ចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់សាធារណ:គ្រោងធ្វើវេទិការ សម្រាប់បើកការដ្ឋានសាងសង់ស្ពានអាកាសបន្ថែមមួយទៀត ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ៕