(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានចេញប្រកាសស្តីពីនីតិវិធី និងលក្ខណៈវិនិច្ឆ័យសម្រាប់ការប្រឡងប្រណាំងរដ្ឋបាលរាជធានី-ខេត្តដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការ «កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង»។

បើតាមក្រសួងទេសចរណ៍ ការប្រឡងប្រណាំងរដ្ឋបាលរាជធានី-ខេត្តដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការ «កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» នេះ គឺមានគោលបំណងលើកទឹកចិត្តលើកិច្ចខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្តក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ពិសេសដើម្បីក្រើនរំលឹកដល់អាជីវកម្មទេសចរណ៍ទាំងអស់ឱ្យចូលរួមបង្ការការពារការចម្លងមេរោគកូវីដ១៩ ដែលអាចរក្សាទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តក្នុងនៅទូទាំងប្រទេសកម្ពុជា។

គួរជម្រាបថា ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏បានប្រកាសបើកយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» រួចមកហើយដែរ នាថ្ងៃទី២៧ ខែមករានេះ ដែលកិច្ចការងារទាំងនេះគឺជាបុរេលក្ខខណ្ឌមុនឈានដល់ការទទួលទេសចរអន្តរជាតិ ការអបអរសាទរព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងព្រឹត្តិការណ៍ធំៗដទៃទៀត៕

ខាងក្រោមនេះ ជាប្រកាសស្តីពីនីតិវិធី និងលក្ខណៈវិនិច្ឆ័យសម្រាប់ការប្រឡងប្រណាំងរដ្ឋបាលរាជធានី-ខេត្តដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការ «កម្ពុជា៖ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង»៖