(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៦,៤០០,៣៥៧នាក់ហើយ ដែលកើនឡើងជាង ៦មឺុននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣១៣,១៣៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,៣០៩,២៧០នាក់ (ស្លាប់ ១៤៤,២៦១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៤៩៣,៤៤៧នាក់ (ស្លាប់ ៥៣,៧៣៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៨៥០,៤០៨នាក់ (ស្លាប់ ៣១,៩៤០នាក់)
* ថៃ ឆ្លងចំនួន ២,៤០៧,០២២នាក់ (ស្លាប់ ២២,១០១នាក់)
* វៀតណាម ឆ្លងចំនួន ២,២០៣,២០៨នាក់ (ស្លាប់ ៣៧,២៩១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣៤,៥០៣នាក់ (ស្លាប់ ១៩,៣១០នាក់)
* សិង្ហបុរី ឆ្លងចំនួន ៣៣៣,០៧១នាក់ (ស្លាប់ ៨៥០នាក់)
* ទ្បាវ ឆ្លងចំនួន ១៣២,១៣០នាក់ (ស្លាប់ ៥៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ១២១,១៥០នាក់ (ស្លាប់ ៣,០១៥នាក់)
* ព្រុយណេ ឆ្លងចំនួន ១៦,១៤៨នាក់ (ស្លាប់ ៩៨នាក់)៕