(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក» (Carrying Capacity Management System) ដែលជាប្រព័ន្ធមួយប្រើប្រាស់ជាជំនួយដល់ការគ្រប់គ្រងលំហូរភ្ញៀវចេញចូលនៅតាមគោលដៅទេសចរណ៍សំខាន់ៗ។

ការប្រកាសដាក់ឱ្យប្រើប្រាស់ «ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក» (Carrying Capacity Management System) (http://www.camccms.org) ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅក្នុងពិធីបើកយុទ្ធនាការ «កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង» ក្រោមអធិបតីភាព លោង ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

«ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក» ត្រូវបានបង្កើតឡើងគោលបំណប្រើប្រាស់ជាជំនួយដល់ការគ្រប់គ្រងលំហូរភ្ញៀវចេញចូល នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជា ហាង ផ្សារ រមណីយដ្ឋាន សហគមន៍ និងគោលដៅទេសចរណ៍ផ្សេងៗទៀត៕