(កំពង់ចាម)៖ លោក កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ និងលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៦ ត្រូវបានព្រះមហាក្សត្រខ្មែរ ប្រោសប្រទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់មួយ តបនឹងកិច្ចប្រឹងប្រែង ក្នុងសកម្មភាពកសាងសង្គមជាតិ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបំពាក់គ្រឿងឥស្សរិយយស «ជាតូបការ» នេះជូនលោកទាំង៣នាក់ ក្នុងឱកាសសម្ពោធអគារសិក្សា និងសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២៕