(ស្ទឹងត្រែង)៖ NEA និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃSwisscontact បានចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសហប្រតិបត្តិការលេី ការពង្រឹងសមត្ថភាព និងពង្រីកសេវាប្រឹក្សាយោបល់អាជីព និងការងារ នៅក្នុងឱកាសនៃកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងកម្មវិធី អភិវឌ្ឍន៍ ជំនាញ លេីកទី៣ នៅសាខាខេត្តស្ទឹងត្រែង នាថ្ងៃទី២៨ ខែមករា ។ កិច្ចសហប្រតិបត្តិការនេះមានរយៈពេល៣ឆ្នាំ (មករា ឆ្នាំ២០២២ - ឧសភា ឆ្នាំ២០២៤) ដោយផ្តោតសំខាន់លើគោលដៅធំៗពីរគឺ៖

១. ផលិត និងចងក្រងសម្ភារ/ឧបករណ៍បន្ថែមសម្រាប់ការប្រឹក្សាយោបល់អាជីព ការងារ និងវិជ្ជាជីវៈ
២. ធានាឱ្យមានស្តង់ដារនៃឯកសារសម្រាប់ការប្រឹក្សាអាជីព ការងារ និងវិជ្ជាជីវៈ និងកសាងសមត្ថភាពមន្ត្រីនៅក្នុងមជ្ឈមណ្ឌលការងាររបស់ NEA ក្នុងខេត្តគោលដៅ របស់គម្រោង ។

គួរបញ្ជាក់ថា គម្រោងSDP ដំណាក់កាលទី២ កំពុងអនុវត្តក្នុងខេត្តគោលដៅចំនួន៥ រួមមាន ស្ទឹង ត្រែង រតន:គីរី មណ្ឌលគិរី ព្រះ វិហារ និងក្រចេះដេីម្បីផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវ: និងការប្រឹក្សាយោបល់ និងទម្រង់ ទិសអាជីព និងការងារ ដល់យុវជនដេីម្បីទទួលបានជំនាញជាក់លាក់សំដៅចូលទីផ្សារការងារកាន់តែងាយស្រួលស្របតាមតម្រូវការរបស់និយោជក៕