(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានចេញផ្សាយអំពីផែនការណែនាំ ស្ដីពីការរៀបចំពិធីបុណ្យមេឃបូជា ដែលនឹងប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃពុធ ១៥កើត និងថ្ងៃព្រហស្បតិ៍ ១រោច ខែមេឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

គួរជម្រាបថា បុណ្យមេឃបូជា គឺជាបុណ្យមួយក្នុងចំណោមបុណ្យធំៗទាំងឡាយនៃព្រះពុទ្ធសាសនា ដើម្បីរម្លឹកដល់អភិលក្ខិតសម័យទាំង២ (សម័យ ដែល កំណត់ទុក) នៃសាសនាព្រះសម្មាសម្ពុទ្ធ ដែលកើតឡើងនៅថ្ងៃព្រះចន្ទពេញបរមី ខែមេឃដូចគ្នា គឺជាថ្ងៃប្រជុំចតុរង្គសន្តិបាត និងថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ៕

ខាងក្រោមនេះជាផែនការណែនាំស្ដីពីការរៀបចំពិធីបុណ្យមេឃបូជារបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ៖