(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២នេះ នារីឈ្មោះ ហេង សុវត្តី បានចេញមកបដិសេធចំពោះមុខលោកមេធាវី ឯម ហ៊ុយ បំភ្លឺការពិតតបទៅនឹងការបង្ហោះ ផ្សាយរបស់លោក គង់ ឃាង ដែលបាននិយាយបំផ្លើសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់។

នាង ហេង សុវត្តី បានច្រានចោលទៅនឹងការចោទប្រកាន់ដែលថា រូបនាង មានទំនាក់ទំនងស្នេហា សាហាយស្មន់ និងបានបំភ្លឺជាសាធារណៈពាក់ព័ន្ធនឹង ការបង្ហោះមួលបង្កាច់ របស់លោក គង់ ឃាង ដែលពុំមានការពិតនេះ។

នេះជាវីដេអូឃ្លីប នៃចម្លើយសារភាពរបស់ នារី ហេង សុវត្តី នៅចំពោះមុខមេធាវីការពារឈ្មោះ ឯម ហ៊ុយ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់បុគ្គល គង់ ឃាងថា នារី ហេង សុវត្តី មានទំនាក់ទំនងជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖