(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជូនតំណាងរបស់ខ្លួន គឺលោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកបច្ច័យបុណ្យ៩លានរៀន ព្រមទាំងគ្រឿងឧបភោគ-បរិភោគមួយចំនួន ប្រគល់ជូនលោកស្រី លឹម បញ្ញា ត្រូវជាភរិយាសពលោកអនុសេនីយ៍ឯក ប៉ុន អៀប មន្ត្រីនគរបាលបម្រើការងារនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

លោកអនុសេនីយ៍ឯក ប៉ុន អៀប បានទទួលមរនភាពក្នុងជន្មាយុ៥០ឆ្នាំ ដោយរោគាពាធ កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕