(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២២នេះ បានបង្ហោះរូបភាពដ៏ស្រស់ស្អាតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាមួយនឹងការពន្យល់ពាក្យដ៏ផ្អែមល្ហែម។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា៖ «មើលមួយភ្លែតមិនស្គាល់ថាជាអ្នកណា? ពេលពិនិត្យមើលយូរទើបដឹងថា ជាភរិយាខ្ញុំសោះ។ ចៅ២២នាក់ហើយលោកយាយប្រពន្ធ។ ប្តីសប្បាយចិត្ដដោយឃើញប្រពន្ធមានសុខភាពល្អ»