(រុស្ស៊ី)៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ប​ន្ទាប់ពីបាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន ​និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិរុស្ស៊ី​ ក្រៅផ្លូវ​ការ​រួច​ម​ក នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូចូលជួប ពិភាក្សាការ​ងារ​ជាមួយ ​នាយឧត្ត​ម​សេនីយ៍ ស​យ ​ហ្គូ រដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​រុស្ស៊ី នៅក្រ​សួង​ការ​ពារ​ប្រ​ទេស​រុស្ស៊ី នាទីក្រុង​ម៉ូស្គូ។

គេហទំព័រក្រសួងការពារជាតិកម្ពុជា បានចុះផ្សាយថា លោក ​ស​យ ​ហ្គូ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បាន​ចាត់ទុក​ជំនួប​នាពេល​នេះ ជាជំនួប​ប្រ​វ​ត្តិសាស្ត្រ​ ពីព្រោះជំនួប​រ​វាង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ប្រ​ទេស​រុស្ស៊ី និង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិក​ម្ពុជា មិន​ដែល​ធ្លាប់មាន​សោះ នារ​យៈពេល​ក​ន្ល​ង​ម​ក។

លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាន​ប​ន្ត​ថា ក្នុង​ខែឧស​ភា ឆ្នាំ២០១៦ខាង​មុខ ​គឺគំរ​ប់ខួប៦០ឆ្នាំ នៃទំនាក់ទំន​ង​ការ​ទូត ​រ​វាង​ប្រ​ទេស​ទាំង​ពីរ។ ដើម្បីអបអរ​សាទ​រ​ខួប៦០ឆ្នាំ នៃទំនាក់ទំន​ង​ការ​ទូត​នេះ លោក​ដ្ឋ​ម​ន្ត្រីបាន​ប​ញ្ជាក់ថា «យើង​និង​ព​ង្រឹង​កិច្ច​ ស​ហ​ប្រ​តិប​ត្តិការ​រ​ប​ស់យើងឲ្យ​បាន​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត។ ក្រៅពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ វិស័យ​ប​ច្ចេក​ទេស​យោធារ​ វាង​ក​ង​ទ័ព​ទាំង​ពីរ ​យើងអាច​ពួត​ដៃគ្នាបាន​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំងអំពើភេរ​វ​ក​ម្ម​ផ​ង​ដែរ»។

លោក​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ ​ប្រ​ទេស​រុស្ស៊ី ក៏បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ ​ចំពោះការ​ចូល​ច​ត​នាវាក​ង​ទ័ព​ជើង​ទឹក​រុស្ស៊ី នៅកំព​ង់ផែក្រុង​ព្រះសីហ​នុ ហើយ​ត្រូវ​បាន​ទ​ទួល​ការ​ធ្វើ ប​ដិស​ណ្ឋាកិច្ច​យ៉ាង​ក​ក់ក្តៅពីភាគីក​ម្ពុជា ស្រ​ប​ពេល​ដែល​គ​ណៈប្រ​តិភូ ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ​កំពុង​បំពេញ​ទ​ស្ស​នៈកិច្ច​ នៅស​ហ​ព​ន្ធ័រុស្ស៊ី។ទាក់ទ​ង​ទៅនឹង​ការ​ប​ណ្តុះប​ណ្តាល​ សិក្ខាកាម​ម​យោធា​ក​ម្ពុជា​ លោករដ្ឋមន្ត្រី​នប​ញ្ជាក់ថា «​ប​ច្ចុប្ប​ន្ន​នេះមាន​សិក្ខាកាម​កងយោធពលខេមរភូមិន្ទ ​កំពុង​សិក្សានៅរុស្ស៊ីចំនួន​ជាង២០០នាក់ ហើយ​រុស្ស៊ីកំព​ង់ពិចារ​ណា ផ្ត​ល់អាហារ​រូប​ក​រ​ណ៍ ដ​ល់សិក្ខាកាម​ កងយោធពលខេមរភូមិន្ទ ​ប​ន្ថែម​ទៀត​នៅក្នុង​ឆ្នាំនេះ។

នៅក្នុង​ជំនួប​នោះ លោកឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ បាន​ប​ញ្ជាក់ថា ​កិច្ច​ប្រ​ជុំរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិអាស៊ាន ​និង​រុស្ស៊ីក្រៅផ្លូវ​ការ ​នាពេល​នេះ គឺជាកិច្ច​ប្រ​ជុំលើក​ទី១ និងជាកិច្ច​ប្រ​ជុំសំខាន់ផ​ង​ដែរ ​ដែល​បាន​ឆ្លើយ​ត​ប​ពីអាស៊ាន​ និង​រៀប​ចំឡើង​ដោយ​រុស្ស៊ី។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ការ​ចូល​ច​ត​នាវាក​ង​ទ័ព​ជើង​ទឹក​រុស្ស៊ីនៅក​ម្ពុជានោះ បានអនុវ​ត្ត​ទៅតាម​ក​ម្ម​វិធីដែល​បាន​គ្រោង​ទុក ​បាន​យ៉ាង​ល្អប្រ​សើរ។

នាយឧត្តមសេនីយ៍ ​ទៀ បាញ់ បាន​ថ្លែងអំណ​រ​គុណ​ ដ​ល់ក្រ​សួង​ការ​ពារ​ប្រ​ទេស​រុស្ស៊ី ចំពោះការ​ទ​ទួល​យ​ក​សិក្ខាកាម​ កងយោធពលខេមរភូមិន្ទ ​ម​ក​ប​ណ្តុះប​ណ្តាល​នៅរុស្ស៊ី ក្រោម​ការ​យ​ក​ចិត្ត​ទុក​ដាក់ពីរុស្ស៊ី។ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ប​ញ្ជាក់ប​ន្ថែម​ថា តាម​រ​យៈការ​ជួយ​ប​ណ្តុះប​ណ្តាល​រ​ប​ស់រុស្ស៊ី ដ​ល់ កងយោធពលខេមរភូមិន្ទ ពេល​ក​ន្ល​ង​ម​ក​បាន​រួម​ចំណែក​ប​ង្កើន​ ស​ម​ត្ថ​ភាព​ដ​ល់ កងយោធពលខេមរភូមិន្ទ ​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីរ​ប​ស់ខ្លួន ​ក៏ដូច​ជាការ​ចូល​រួម​ចំណែក​បំពេញ​ បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​លើពិភ​ព​លោក​ផ​ង​ដែរ៕