(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងដ៏ល្បី ​លំដាប់ថ្នាក់ពិភពលោក «The Voice Cambodia» រដូវកាលទី៣ វគ្គ The Battle សប្តាហ៍ទី២ បានវិលមកសារជា​ថ្មី​ម្តង​ទៀតហើយ និងបានចាប់ផ្តើមចាក់​ផ្សាយជា​ផ្លូវការ​ កាលពីរាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ចេញពីស្ទូឌីយោ ហង្សមាស HDTV Aeon Mall ភ្នំពេញ ជាន់ទី៤ ក្រោមការឧបត្ថម្ភផ្តាច់មុខ ដោយស្រាបៀរកម្ពុជា ខណៈដែលកម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ ពី​សំណាក់មហាជនទូទៅ គ្រប់មជ្ឈដ្ឋានទាំងអស់។

​កម្មវីធី «The Voice Cambodia» រដូវកាលទី២ វគ្គ The Battle នេះ ត្រូវបានគេរំពឹងថា នឹងមានភាពអស្ចារ្យ និងល្អជាងមុន ជាមួយនឹងបេក្ខជន-បេក្ខនារី​ជាច្រើនរូប ដែល​បានធ្វើការប្រកួតប្រជែងគ្នា ឡើងទៅវគ្គ Live Show សម្រាំងចេញពីកូនក្រុមរបស់ Coach ទាំងបួននាក់។

ជាក់ស្ដែង នៅយប់មិញនេះ មានបេក្ខជនមួយចំនួន បានឆ្លងផុតវគ្គ The Battle ឡើងទៅវគ្គ Live Show និងមួយចំនួនទៀតបានធ្លាក់ ជាពិសេសមានបេក្ខជន-បេក្ខនារីមួយចំនួន ទទួលបានការ Steal ពីសំណាក់ Coach ដទៃទៀត ដើម្បីឡើងទៅវគ្គ​ Live Show ដោយស្វ័យប្រវត្តិ។

ចង់ដឹងថា តើបេក្ខជន-បេក្ខនារីណាខ្លះ មានសមត្ថភាព​បានឆ្លងវគ្គបន្ត សូមទស្សនានូវវីដេអូទាំងស្រុង ដូចខាងក្រោមនេះ៖

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 3

ហួន សំអុល VS ចាន់ សុវណ្ណារ៉ា
ច្រៀងបទ៖ ចាំទឹកភ្នែកបងស្ងួតសិន

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 3

ង៉ែត សូរង្សី VS យីន មួយហេង
ច្រៀងបទ៖ បញ្ឈប់ចិត្តនឹក

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 3

សុធី បញ្ញា VS ទិត សុផាត
ច្រៀងបទ៖ នឹកមនុស្សម្នាក់ដែលមិនធ្លាប់ឈប់ស្រឡាញ់ខ្ញុំ

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 3

ឡេង ធីតា VS ម៉ម ស្រីនូ
ច្រៀងបទ៖ ស្ងាត់ៗសុំបែក

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 3

ខែម លីហុង VS អ៊ីម ហុកលីន
ច្រៀងបទ៖ លើសពី Fan បានអត់

- The Voice Cambodia រដូវកាលទី 2 វគ្គ The Battle សប្តាហ៍ទី 3

ឃី សុឃុន VS ឆែល ថៃ
ច្រៀងបទ៖ ខឹងឬស្អប់អាចជេរបងបាន