(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ បានធ្វើពិធីបញ្ចូលសមាជិគណបក្សថ្មីមកពីអតីត CNRP ចំនួន៧នាក់ ដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមទាំង៧នាក់នោះមានឈ្មោះ៖

* ទី១៖ លោក យង់ សារិ អតីតប្រធានគណៈកម្មាធិការនាយក CNRP ឃុំជ្រៃវៀន ស្រុកព្រៃឈរ។

* ទី២៖ លោក លី អៀង អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។

* ទី៣៖ លោក ស៊ឹម សុផល អតីតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងកុក។

* ទី៤៖ លោក ហ៊ត់ ម៉េងលាង អតីតបេក្ខជបម្រុងក្រុប្រឹក្សាសង្កាត់កំពង់ចាម។

* ទី៥៖ លោកស្រី យើង គឹមនី អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់កំពង់ចាម។

* ទី៦៖ លោក ហម យុន អតីតសមាជិក CNRP សង្កាត់សំបួរមាស។

* ទី៧៖ លោកស្រី វ៉ាញ ស៊ីណេត អតីតសមាជិក CNRP សង្កាត់សំបួរមាស។

លោក អ៊ុន ចនា់ដា បានសម្តែងនូវមនោសញ្ចេតនាអបអរសាទរស្វាគមន៍ចំពោះសមាជិកថ្មីទាំង៧នាក់ ដែលមានការភ្ញាក់រលឹកមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននាំមកនូវការរីកចម្រើន និងសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕