(ភ្នំពេញ)៖ នៅស្នាក់ការក្រុមហ៊ុនទឹកសុទ្ធវីតាល់ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ មូលនិធិ ២៥៛ របស់វីតាល់ បានប្រារព្ធពិធី ឆ្លងសៀវភៅ «ឥទ្ធពលនៃគុណធម៌» ដែលវីតាល់ បានឧបត្ថម្ភដល់ការបោះពុម្ព ចំនួន៥០០ក្បាល សម្រាប់ចែកជូនសិស្សានុសិស្សនិង ដាក់តាមបណ្ណាល័យជាតិធំៗ សម្រាប់ជាការអប់រំបែបព្រះពុទ្ធសាសនា ដល់ប្រជាពលរដ្ឋខ្មែរទូទៅ។

ដើម្បីជាការរួមចំណែក និងលើកទឹកចិត្តដល់ព្រះសង្ឃខ្មែរ ដែលមានគំនិតជួយដល់សង្គជាតិ តាមផ្នែកអប់រំ និងបានប្រើប្រាស់ ពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការនិពន្ធសៀវភៅអប់រំបែបព្រះពុទ្ធសាសនា។ វីតាល់ ផ្អែកលើមូលនិធិ ២៥៛ ពិតរីករាយក្នុងការ រួមចំណែកគាំទ្រ ធ្វើយ៉ាងនាឲ្យដំណើរការបោះពុម្ពសៀវភៅនេះ មានភាពរលូន ដើម្បីជាប្រយោជន៍ជាតិជាពិសេសប្អូនៗ សិស្សានុសិស្ស នៅតាមវិទ្យាល័យននានា។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន វីតាល់បានថ្លែងថា ដោយសារពួកយើងទាំងអស់គ្នា គឺសុទ្ធជាពុទ្ធសាសនិក ហើយព្រះពុទ្ធសាសនា គឺបានបង្រៀនឲ្យយើងចេះធ្វើអំពើល្អ ចេះធ្វើបុណ្យ ធ្វើទាន ចេះជួយយកអាសារគ្នា ចេះចែករំលែកគ្នាតាម សទ្ធាជ្រះថា្លទោះបីតិចក្តី ច្រើនក្តី។ កន្លងមករយៈ ពេលជាច្រើនឆ្នាំវីតាល់បានធ្វើការចែករំលែក ដោយប្រើមូលនិធិ ២៥៛នេះយ៉ាងច្រើន ជាទីមោទនៈ។

ការចែករំលែកនេះគឺយើងធ្វើឡើងទាំងផ្នែកអណាចក្រ និងពុទ្ធចក្រ ជាលក្ខណៈបុគ្គល ជាលក្ខណៈអង្គការក្រៅ រដ្ឋាភិបាល សមាគមន៍ មន្ទីពេទ្យ ចាស់ជរា កុមារ និងផ្នែកបរិស្ថានផងដែរ។ ហើយការងារសប្បុរសធម៌ វីតាល់គឺ រមែងទទួលបាន ការកោតសរសើរយើងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតិថិជនរបស់វីតាល់។ និយាយដោយឡែកលើកនេះ វីតាល់ យល់ច្បាស់ពីការខិតខំប្រឹងប្រែង របស់ព្រះសង្ឃខ្មែរ ដោយសង្ឃឹមថានេះជាសកម្មភាពវិជ្ជមានមួយ ក្នុងការអភិវឌ្ឍទំនើបកម្ម ព្រះពុទ្ធសាសនាក្នុងយុគ្គសម័យថ្មី យើងគាំទ្រ ឲ្យមានការអភិវឌ្ឍល្អចំពោះព្រះពុទ្ធសាសនាកាន់តែល្អដើម្បីជាថ្នាលអភិវឌ្ឍក្នុង វិស័យអប់រំក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា សៀវភៅ «ឥទ្ធពលនៃគុណធម៌» ត្រូវបាននិពន្ធនឹងចងក្រងឡើងដោយ អង្គការព្រះពុទ្ធ សាសនាឈ្មោះថា «អប់រំ និងអភិវឌ្ឍន៍» ដែលដឹកនាំដោយព្រះសង្ឃប្រមាណ ៧អង្គ ស្ថិតនៅវត្ត ពោធិ៍វាល ខេត្តបាត់ដំបង បាននឹងកំពុងតែស្វែងរកបច្ច័យឧបត្ថម្ភ ក្នុងការបោះពុម្ពសៀវភៅធម៌ ដើម្បីអប់រំផ្នែកផ្លូវធម៌ និងសុជីវធម៌ ដល់ទំពាំងស្នងខ្មែរយើងជំនាន់ក្រោយ។ ព្រះតេជគណ សន្តិចិត្តោ  ដោម  សុវ័ន្តបានមានសង្ឃដីកា ឲ្យដឹងថា មូលហេតុដែលព្រះអង្គដឹកនាំ និពន្ធតាក់តែង សៀវភៅ «ឥទ្ធិពលនៃគុណធម៌» នេះឡើងគឺ ដោយសារតែព្រះអង្គ ចង់អប់រំយុវវ័យ ដើម្បីទទួលបានសេចក្តីអប់រំ តាមផ្លូវចិត្តតាមផ្លូវធម៌ ហើយដើរតាមគន្លងសុចរិតទាងត្រង់ និងប្រព្រឹត្តតែបអំពើល្អ។ សៀវភៅនេះផងដែរ គឺភាគច្រើនបានដកស្រង់នូវពាក្យសម្តីរបស់ព្រះពុទ្ធ ជាភាសាបាលីរូចយកមកបកស្រាយ ជាភាសា សាមញ្ញដើម្បីងាយស្រួលយល់ និងត្រង់ត្រាប់។ កំឡុងពេលមួយរយៈចុងក្រោយនេះ វីតាល់បានបញ្ជេញសកម្មភាព មនុស្សធម៌យ៉ាងសកម្ម ដោយសារតែវីតាល់ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ប្រជាពលរដ្ឋទូទៅទូទាំងប្រទេស ដែលបានធ្វើឲ្យ មូលនិធិ ២៥៛របស់វីតាល់ កាន់តែរីកធំទៅៗ ធ្វើឲ្យយើងផ្តល់ផលប្រយោជន៍ទៅសង្គមកាន់តែខ្លាំងផងដែរ។ វីតាល់ក៏សង្ឃឹមថា អតិថិជន អាចនឹងចូលរូមជាមួយវីតាល់ កាន់តែខ្លាំងជាងនេះផងដែរនៅថ្ងៃអនាគត ៕