(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ប្រកាសពីការរំលោយកិច្ចសន្យា ជួលបង្គោលភ្លើងបំពាក់ខ្សែកាប្លិ៍អុបទិក ជាមួយក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD បន្ទាប់ពីក្រុមហ៊ុនេះ ជំពាក់បំណុលជាច្រើនខែមិនទាន់បានទូទាត់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ជាមួយគ្នានេះអគ្គិសនីកម្ពុជា ស្នើឲ្យក្រុមហ៊ុន CAMBODIAN SINGMENG Telemedia CO.,LTD និងតតិយជន ដែលកំពុងបំពាក់ខ្សែកាប្លិ៍អុបទិក លើបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា តាមរយៈទំនាក់ទំនងផ្សេងៗជាមួយក្រុមហ៊ុន SINGMENG ត្រូវធ្វើការទូទាត់ប្រាក់ថ្លៃឈ្នួលបង្គោលភ្លើងទាំងអស់ ដែលនៅជំពាក់អគ្គិសនីកម្ពុជាឲ្យរួចរាល់ និងរុះរើខ្សែកាប្លិ៍អុបទិករបស់ខ្លួនឲ្យអស់ចេញ ពីបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ក្នុងអំឡុងពេល២ខែ គិតពីថ្ងៃជូនដំណឹងនេះ។

អគ្គិសនីកម្ពុជាព្រមានថា ប្រសិនបើផុតរយៈពេលកំណត់ អគ្គិសនីកម្ពុជានឹងចាត់វិធានការ ប្តឹងទៅតុលាការ ដោយទាមទារបំណុលទាំងអស់ខាងលើពីក្រុមហ៊ុន និងតតិយជនពាក់ព័ន្ធ រួមទាំងធ្វើការរុះរើខ្សែកាប្លិ៍អុបទិករបស់ក្រុមហ៊ុនចេញពីបង្គោលភ្លើងរបស់អគ្គិសនីកម្ពុជា ដោយមិន ទទួលខុសត្រូវលើការខូចខាតទាំងឡាយ ដែលកើតឡើងពីការរុះរើនេះឡើយ ហើយសោហ៊ុយចំណាយផ្សេងៗលើការងារនេះ ក៏នឹងត្រូវប្តឹងទាមទារថែមទៀត៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា៖