លោក ម៉ុក ម៉ារ៉េត ថ្លែងអំណរគុណ សម្ដេច សាយ ឈុំ ដែលផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពភរិយារបស់លោក

09-05-2022 17:00

(ភ្នំពេញ)៖ លោក ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានផ្ញើលិខិតថ្លែងអំណរគុណជូនសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពភរិយារបស់លោក គឺលោកស្រី ឈា ឡាង។

តាមរយៈលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក ម៉ុក ម៉ារ៉េត បានបញ្ជាក់ថា លោក និងក្រុមគ្រួសារ សូមសម្ដែងនូវកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងលោកជំទាវ ដែលបានចូលរួមរំលែកទុក្ខក្នុងឱកាសដ៏ក្រៀមក្រំនៃពិធីបុណ្យសពរបស់ភរិយា ម្ដាយ ម្ដាយក្មេក និងជីដូន ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។

លោកបន្ដថា សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្ដេច សាយ ឈុំ គឺជាសក្ខីភាពបញ្ញាក់នូវទឹកចិត្តស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះលោក ព្រមទាំងក្រុមគ្រួសារទាំងអស់គ្នា ដែលធ្វើឲ្យយើងខ្ញុំមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ប្រពៃ ខ្ពង់ខ្ពស់ ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន បានឡើយ។

សូមជម្រាបថា លោកស្រី ឈា ឡាង ត្រូវជាភរិយារបស់លោក ម៉ុក ម៉ារ៉េត បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសបារាំង ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ៕