(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ នៃប្រទេសប្រុយណេ ស៊ុលតង់ ហាជី ហាសាណាល់ បូគីអា បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង៦៖២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ។

ព្រះចៅស៊ុលតង់ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីក្រៀមក្រំដោយបានដឹងអំពីមរណភាពរបស់បងប្រុស ជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ។ ក្រុមគ្រួសារខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកទុក្ខអស់ពីដួងចិត្តជូនចំពោះសម្តេច និងក្រុមគ្រួសាររបស់សម្តេច ។ យើងខ្ញុំស្ថិតនៅជាមួយសម្តេច ក្នុងពេលនៃការបាត់បង់នេះ ។ ដោយសមានចិត្តក្រៀមក្រំបំផុត!»