ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែឧសភា៖ បង្ក្រាប១៤ករណី ឃាត់ខ្លួន៤៦នាក់
09-05-2022 18:20
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី, ដឹកជញ្ជូនរក្សាទុក៣ករណី និងជួញដូរ៣ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៦នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,២៥២ករណី ឃាត់មនុស្ស ៥,២១៩នាក់ (ស្រី៣៥០នាក់)៕