(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី សៀនលុង បានផ្ញើសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះមរណភាពរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសរបស់សម្តេចតេជោ។

សារលិខិតរបស់នាយករដ្ឋមន្រ្តីសឹង្ហបុរី បានរៀបរាប់ដូចេ្នះ៖ «បងប្រុសរបស់សម្តេចតេជោ បានបម្រើប្រជាជនកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ និងគួរឲ្យកោតសរសើរនៅក្នុងវិស័យសាធារណៈក្នុងតួនាទីជា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសារធារណៈ នៃរដ្ឋសភា និងជាអភិបាលខេត្តកំពង់ចាម។ ជាឪពុកដ៏ពលីម្នាក់របស់កូនទាំង៦ សម្តេចឧត្តមទេពញាណ នឹងត្រូវបាននឹករលឹកយ៉ាងជ្រាលជ្រៅ»