(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានថវិការបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានផ្តល់បទសម្ភាសន៍អំពីលទ្ធផលការងារកៀរគររកមូលនិធិ ក្នុងឱកាសទិវា ៨ឧសភា២០២២ ដែលរហូតមកដល់ពេលនេះ ទទួលបាន ១៦លានដុល្លាហើយ កើនឡើងជាឆ្នាំកន្លងទៅ។

ការផ្តល់បទសម្ភាសន៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកស្រី ម៉ែន នារីសោភ័គ អញ្ជើញទទួលថវិការពីសប្បុរសជនចំនួន៤ក្រុមផ្សេងគ្នាបរិច្ចាគថវិកា ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា ដែលក្រុមនីមួយរួមមាន៖ ក្រុមទី១ Bangkok Airways public company limited. ឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ, ក្រុមទី២ ក្រុមហ៊ុន ភ្នំពេញមេឌីខលសឺវីស លីមីតធីត (មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ) ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ និង ក្រុមទ៣ ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី Bank for Investment & Development of Cambodia Plc. (BIDC) ឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ក្រុមទី៤ កញ្ញា សុខ ពិសី អគ្គនាយិកា Tealive Cambodia 310 ឧបត្ថម្ភថវិកាចំនួន ៣ពាន់ដុល្លារ ៕

សូមទស្សនាបទសម្ភាសន៍ដូចតទៅ៖