(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយក្រុម មានគ្នា ២៣នាក់ បានដាក់ពាក្យបណ្តឹងលោក គួយ ធាវី សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ ពីបទរំលោភលើទំនុកចិត្ត, ជេរប្រមាថ និងគម្រាមកំហែង ទៅសាលាដំបូងខេត្តប៉ៃលិន ដោយទាមទារសំណង ១លានដុល្លារអាមេរិក។

យោងតាមពាក្យបណ្តឹង ដាក់ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺប្រជាពលរដ្ឋទាំង ២៣នាក់ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមប្តឹងពីឈ្មោះ គួយ ធាវី ភេទប្រុស កើតឆ្នាំ១៩៦០ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ០១០ ៨៩០ ៦៩៣ ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ទូរស័ព្ទលេខៈ ០១៧ ៨៨៣ ០៤១/០១០ ៨៨៣ ០៤១/ ០៧១ ៧៦៩ ៩៩ ១៧/០៩៦ ៧៧៧ ៦៦ ០៩ ពីបទរំលោភលើទំនុកចិត្ត បទជេរប្រមាថ និងបទគំរាមកំហែង ប្រព្រឹត្តនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីឆ្នាំ២០១៩ យោងតាមមាត្រា៣៩១ មាត្រា៣៩៤ មាត្រា៣០៧ និងមាត្រា ២៣១ នៃក្រមព្រហ្មទណ្ឌ»

ប្រជាពលរដ្ឋបានរៀបរាប់ក្នុងពាក្យបណ្តឹងថា កាលពីអំឡុងឆ្នាំ២០១៩ ឈ្មោះ គួយ ធាវី មានមុខរបរជាមន្ត្រីរាជការ ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បានធ្វើការអំពាវនាវដល់សាធារណជនរួមមាន ពួកគាត់ទាំងអស់គ្នាផង ឲ្យធ្វើការដាក់ទុនចូលហ៊ុនជាមួយគាត់ ក្នុងការទិញដីពីប្រជាពលរដ្ឋ ពុះជាឡូតិ៍លក់បានប្រាក់ចំណេញចែកគ្នា ម៉្យាងដោយធ្លាប់បានឃើញគាត់បង្រៀន Live តាម Facebook បង្ហាញពីភាពជោគជ័យ នៃការធ្វើអាជីវកម្ម។ ប្រជាពលរដ្ឋទាំង ២៣នាក់ ក៏កើតមានជំនឿជឿទុកចត្តិលើសមត្ថភាពរបស់គាត់ ក៏បានដាក់ទុនជាប្រាក់ចូលហ៊ុនជាមួយរូបគាត់ ទៅតាមលទ្ធភាពរបស់សមាជិកហ៊ុននីមួយៗ សរុបជាទឹកប្រាក់មានចំនួន ២៧៦.៥១៨ដុល្លារ។

ប្រជាពលរដ្ឋរងគ្រោះ បានរៀបរាប់ក្នុងពាក្យបណ្តឹងដដែលទៀតថា ក្រោយមក បន្ទាប់ពីដំណើរការពុះដីឡូតិ៍លក់បានប្រាក់ជាបន្តបន្ទាប់ ឈ្មោះ គួយ ធាវី បានបង្ករឿងប្រឌិតកំហុសដេញកំចាត់កំចាយមិនឲ្យសមាជិក ដែលចូលហ៊ុនបានដឹងបានឮ បានឃើញ នូវសកម្មភាពអាជីវកម្មនេះទេ រីឯប្រាក់ចំណូលដែលបានមកពីការលក់ដីឡូតិ៍នេះ ឈ្មោះ គួយ ធាវី បានគៃបំបាត់យកធ្វើជាប្រយោជន៍របស់បុគ្គលគាត់តែម្នាក់ឯងគត់ ពុំបានបែងចែកភាគលាភឲ្យដល់សមាជិកហ៊ុនណាម្នាក់សោះឡើយ រហូតដល់បច្ចុប្បន្ន ថែមទាំងបានបោះពាក្យ និងជំរុញឲ្យពួកគាត់ទៅប្តឹង ព្រមទាំងជេរប្រមាថ និងគំរាមកំហែង រកចាប់ដាក់គុក មកលើពួកគាត់ដែលជាជនរងគ្រោះយ៉ាងឃោរឃៅបំផុត។

«អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់គ្នា សូមសំណូមពរ ឯកឧត្តមព្រះរាជអាជ្ញា មេត្តាជួយរកយុត្តិធម៌ដល់រូបយើងខ្ញុំផង ដោយសូមផ្តន្ទាទោសជនល្មើសតាមច្បាប់ និងទាមទារសំណងជំងឺចិត្តពីឈ្មោះ គួយ ធាវី សរុប ១លានដុល្លារ»។ នេះបើតាមពាក្យបណ្តឹង ដែលបានស្នើទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបៃលិនដដែល។

សូមជម្រាបថា ប្រជាពលរដ្ឋទាំង ២៣រូប ដែលចាញ់កលល្បិចរបស់លោកសាស្ត្រាចារ្យ គួយ ធាវី រួមមានឈ្មោះ៖

១៖ ម៉ឹង សុភាព ភេទប្រុស កើតថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៨២ ជាតិខ្មែរ អាសយដ្ឋានភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទូរស័ព្ទលេខៈ០៩២ ៥៨៣ ៣៧១។
២៖ ពឹង សុង ភេទប្រុស កើតថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៧៣ ជាតិខ្មែរ អាសយដ្ឋាន ផ្ទះលេខ៧០៨ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣៖ ធិ ប៊ុនធី ភេទប្រុស កើតថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៥ ជាតិខ្មែរ អាសយដ្ឋានផ្ទះលេខ៥៦y ផ្លូវ៣១៨ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៤៖ ប៉ោ ម៉ៅ ភេទប្រុស កើតថ្ងៃទី០៣ ខែសីហា ឆ្នាំ១៩៧០ ជាតិខ្មែរ អាសយដ្ឋានភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥៖ ម៉ៅ ជាតិតា ភេទប្រុស កើតថ្ងៃទី០៧ ខែសីហា ឆ្នាំ១៩៧៧ ជាតិខ្មែរ អាសយដ្ឋានផ្ទះលេខ13 ផ្លូវ202 ភូមិក្រាំងអង្ក្រងទី២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

៦៖ នី អ៊ូ ភេទប្រុស កើតថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១៩៩២ ជាតិខ្មែរ អាសយដ្ឋានភូមិក្រសាំង ឃុំសាន់
គរ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ ទូរស័ព្ទលេខៈ ០១០ ២៨៨ ៥៨៨។
៧៖ សិន វាសនា ភេទប្រុស កើតថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៨០ ជាតិខ្មែរ អាសយដ្ឋានភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
៨៖ គួង កុសល ភេទប្រុស កើតថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៨២ ជាតិខ្មែរ អាសយដ្ឋានភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទូរស័ព្ទលេខៈ ០៧៧ ៥៦៣ ៧៨៩។
៩៖ ឡៃ វណ្ណា ភេទប្រុស កើតថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៨៩ ជាតិខ្មែរ អាសយដ្ឋានភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ទូរស័ព្ទលេខៈ០៩៧ ៦៦៤ ៦៤ ៦៤។
១០៖ ផន ចន្ទ័រើន ភេទប្រុស កើតថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៩៨៩ ជាតិខ្មែរ អាសយដ្ឋានភូមិស្វាយ រលំ១ សង្កាត់ស្វាយរលំ១ ស្រុកស្អាង ខេត្តកណ្តាល។
១១៖ នូ ណាក់ ភេទប្រុស កើតថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៩១ ជាតិខ្មែរ អាសយដ្ឋានភូមិព្រៃកំបោរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
១២៖ ពិន ចាន់សេង ភេទប្រុស កើតថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៤ ជាតិខ្មែរ អាសយដ្ឋានភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
១៣៖ រស់ឌី បូរមី ភេទស្រី កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៧ ជាតិខ្មែរ អាសយដ្ឋានភូមិរកាកណ្តាល សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
១៤៖ អ៊ុត សំអឿន ភេទប្រុស កើតថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៧៧ ជាតិខ្មែរ អាសយដ្ឋានភូមិទី៤ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
១៥៖ ឈួន សុភ័ក្ត្រ ភេទប្រុស កើតថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៨៨ ជាតិខ្មែរ អាសយដ្ឋានភូមិពន្លៃខាងជើង ឃុំពន្លៃ ស្រុកអង្គបូរី ខេត្ត តាកែវ។

១៦៖ ចៅ ភីរុណ ភេទប្រុស កើតថ្ងៃទី០៧ ខែមីនា ឆ្នាំ១៩៧៨ ជាតិខ្មែរ អាសយដ្ឋានផ្ទះ3E, ផ្លូវ១៩៩ ភូមិ១ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
១៧៖ ញ៉ែម តាក់ ភេទប្រុស កើតថ្ងៃទី ខែ ឆ្នាំ ជាតិខ្មែរ អាសយដ្ឋានភូមិគល់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
១៨៖ ចឹក សុភ័ក្ត្រ ភេទប្រុស កើតថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ១៩៩៣ ជាតិខ្មែរ អាសយដ្ឋានភូមិសៀមរាង ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ទូរស័ព្ទលេខៈ ០៦១ ៣០៥ ៨៨៧។
១៩៖ ជា សុជា ភេទប្រុស កើតថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៩១ ជាតិខ្មែរ អាសយដ្ឋានភូមិសំរោងជើង ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
២០៖ សេង សិរីវឌ្ឍន៍ ភេទប្រុស កើតថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៨២ ជាតិខ្មែរ អាសយដ្ឋានភូមិទំនប់ជ្រៃ ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

២១៖ សុំ សារឿន ភេទប្រុស កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៣ ជាតិខ្មែរ អាសយដ្ឋានផ្លូវភូមិរងក្រុង ឃុំ ជាលាង ស្រុកបាធាយ ខេត្តកំពង់ចាម។
២២៖ សេង ផាន់ណា ភេទប្រុស កើតថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៤ ជាតិខ្មែរ អាសយដ្ឋានភូមិប៉ាងរលឹម ឃុំអូរតាវោ ស្រុកប៉ៃលិន ខេត្តប៉ៃលិន។
២៣៖ ជា សូវិច័ន្ទតារា ភេទប្រុស កើតថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៩៣ ជាតិខ្មែរ អាសយដ្ឋានផ្ទះលេខខ ២៥៣ ផ្លូវ១០៩K ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕