(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ ៣ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី ខណៈអ្នកជាសះស្បើយ២នាក់ និងគ្មានអ្នកស្លាប់

២៖ លោក ចូ បៃដិន ចុះហត្ថលេខាលើច្បាប់ ពន្លឿនការបញ្ជូនអាវុធឱ្យអ៊ុយក្រែន

៣៖ ព្រះមហាក្សត្រខ្មែរ អំពាវនាវឲ្យជនរួមជាតិ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនាខាងមុខនេះ

៤៖ លោក ចូ បៃដិនបារម្ភថា លោក ពូទីន មិនមានផែនការដកខ្លួនពី សង្គ្រាមអ៊ុយក្រែន

៥៖ ព្រឹកស្អែក ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីភាព បើកសម័យប្រជុំលើកទី៣៥ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

៦៖ លោក Ferdinand Marcos ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន

៧៖ គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

៨៖ ជប៉ុនប្រកាសដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងលើប្រទេសរុស្ស៉ី

៩៖ ប្រធានរដ្ឋសភាកម្ពុជា សង្ឃឹមថា សភាឡាវនឹងចូលរួម មហាសន្និបាតអាយប៉ា ដែលកម្ពុជាធ្វើជាប្រធានប្តូរវេននៅឆ្នាំនេះ

១០៖ ជប៉ុនអះអាងថា មីស៉ីលផ្លោង SLBM ដែលកូរ៉េខាងជើងបាញ់តេស្តកាលពីសប្តាហ៍មុន គឺជាស៊េរីដដែល ដូចកាលពីឆ្នាំ២០២១

១១៖ រដ្ឋមន្ត្រីវប្បធម៌ ព្រមានចាត់វិធានការលើផលិតករភាពយន្ត ឬវីដេអូ បង្កឱ្យមានការប៉ះពាល់ដល់ សីលធម៌សង្គម ប្រពៃណី ទំនៀមទម្លាប់ និងតម្លៃស្ត្រី

១២៖ EU កំណត់កាលបរិច្ឆេទ សម្រាប់ការសម្រេចចិត្ត លើបេក្ខភាពជាសមាជិករបស់អ៊ុយក្រែន

១៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៥លាននាក់ និងស្លាប់៣៤.៩ម៉ឺននាក់

១៤៖ សហរដ្ឋអាមេរិក ស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជុំវិញសំណុំរឿងកូរ៉េខាងជើង

១៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៩៨០,៣២៦នាក់, ដូសទី៣ចំនួន ៨,៨២៣,៥៧៩នាក់ និងដូសទី៤ ចំនួន ២,០០២,៥៩៣នាក់ (គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២)

១៦៖ សហរដ្ឋអាមេរិក នឹងប្រកាសពីផែនការប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ ក្នុងតំបន់ប៉ាស៊ីហ្វិក

១៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៧ ខែឧសភា, អាចមានភ្លៀងពីតិចទៅបង្គួរ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់

១៨៖ រុស្ស៉ី គ្មានគម្រោងបិទស្ថានទូតរបស់ខ្លួន ក្នុងតំបន់អឺរ៉ុប ឡើយ, នេះបើតាមទីភ្នាក់ងារសារព័ត៌មាន RIA

១៩៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥០,៧១៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០៣នាក់ស្លាប់ ក្នុង១ថ្ងៃ

២០៖ ថៃ៖ មនុស្ស ៦,២៣០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៣នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

២១៖ រុស្ស៉ីអះអាង៖ «បរិក្ខាយោធាអ៊ុយក្រែន សរុបជិត ៩,០០០គ្រឿង ត្រូវបានបំផ្លាញ»

- ព័ត៌មាន Fresh News Plus

១៖ ប្រាក់ចំណូលសម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ របស់កំពូលក្រុមហ៊ុនប្ចចេកវិទ្យាទាំង ៥

២៖ តើ Elon Musk ក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកដោយរបៀបណា?

៣៖ Tesla ប្រកាសផ្អាកការផលិតជាថ្មីម្តងទៀតនៅក្នុងរោងចក្រសៀងហៃ ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់

៤៖ BTS នឹងអវត្តមានក្នុងព្រឹត្តិការណ៍ពានរង្វាន់ «Billboard Music Awards» នៅអាមេរិក

៥៖ Beckham សង្ឃឹមថា Ronaldo នៅបន្តលេងជាមួយ Man United ១ ឬ២ឆ្នាំទៀត

៧៖ កីឡាករបាល់ទាត់លំដាប់អន្តរជាតិកុងហ្គោ Jody Lukoki ស្លាប់ក្នុងវ័យ ២៩ឆ្នាំ ដោយពុំទាន់ដឹងមូលហេតុ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)