(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩ នោះទេ ៤ថ្ងៃជាប់គ្នាហើយដែលគ្មានអ្នកឆ្លងថ្មី

២៖ សភាតំណាងរាស្រ្តអាមេរិក អនុម័តកញ្ចប់ជំនួយទំហំ ៤០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន

៣៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាពហើយ

៤៖ ប្រមុខការទូតរុស្សី៖ «ការលួចទ្រព្យសម្បត្តិបរទេស កំពុងក្លាយជាទម្លាប់របស់លោកខាងលិចហើយ»

៥៖ លោក Brady Young ធ្វើលិខិតស្នើសុំសម្តេចតេជោ ហ៊ុន សែន អភ័យទោស រាល់កំហុសខុសឆ្គងរបស់លោកកន្លងមក ក្នុងការប្រមាថ និងប្រើប្រាស់ភាសាមិនសមរម្យចំពោះសម្តេច និងក្រុមគ្រួសារ

៦៖ ចិន ប្តេជ្ញាចិត្តចំពោះមិត្តភាពជាមួយហ្វីលីពីន និងត្រៀមខ្លួនធ្វើការរួមគ្នា ក្នុងអាណត្តិប្រធានាធិបតី Marcos

៧៖ ប្រធានសមាគមទេសចរណ៍៖ ក្រោយមានការបើកទូលាយ កម្ពុជាទទួលបានភ្ញៀវទេសចរលើសការរំពឹងទុក !

៨៖ សេដ្ឋកិច្ចរុស្ស៊ីប្រឈមនឹងការធ្លាក់ចុះខ្លាំងបំផុតគិតចាប់តាំងពីឆ្នាំ១៩៩៤

៩៖ គ.ជ.ប៖ រយៈពេល២៣ថ្ងៃ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតជាង ៧លានសន្លឹក

១០៖ បេឡារុស នឹងដាក់ពង្រាយកងកម្លាំងពិសេស នៅតាមព្រំដែនភាគខាងត្បូង ក្បែរអ៊ុយក្រែន

១១៖ IMF កោតសរសើរការរីកចម្រើននៃវិស័យធនាគារកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច

១២៖ មេដឹកនាំម៉ិកស៉ិក និងប្រេស៉ីល អាចនឹងបដិសេធក្នុងការចូលរួម កិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិក

១៣៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៣១.៥លាននាក់ និងស្លាប់៣៤.៩ម៉ឺននាក់

១៤៖ ម៉ាឡេស៊ីពិចារណាកាត់បន្ថយពន្ធនាំចេញប្រេងដូងក្នុងគ្រាដែលមានវិបត្តិផ្គត់ផ្គង់សកល

១៥៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៩៨៥,៣៦៣នាក់, ដូសទី៣ចំនួន ៨,៨៥៧,០៨៨នាក់ និងដូសទី៤ ចំនួន ២,០៤០,២៤៣នាក់ (គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២)

១៦៖ ថៃ៖ មនុស្ស ៧,៦៥០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥៦នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៧៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥៩,៩៥៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៧៩នាក់ស្លាប់ ក្នុង១ថ្ងៃ

១៨៖ អតីតនាយករដ្ឋមន្រ្តីស្រីលង្កា លោក Mahinda នឹងមិនភៀសខ្លួនចេញពីប្រទេស ទេ

១៩៖ អ្នកយកព័តមាន របស់សារព័ត៌មាន Al Jazeera បាត់បង់ជីវិត ក្រោមស្នាដៃទាហានអ៊ីស្រាអែល

២០៖ រដ្ឋអាជ្ញាជនជាតិប៉ារ៉ាហ្កាយ ដែលប្រឆាំងក្រុមសង្គមងងឹត ត្រូវគេបាញ់សម្លាប់ នៅកូឡុំប៊ី

២១៖ វិភាគអន្តរជាតិ៖ តើគេអាចរំពឹងអ្វីខ្លះពីកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន?

- ព័ត៌មាន Fresh News Plus

១៖ TikTok បញ្ចេញមុខងារថ្មី «Friend Tab» ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់

២៖ ម៉ារ៉ុក នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ African Champions League

៣៖ ស៊ីហ្គេម៖ ក្រុម U23 កម្ពុជា បន្ដជួបសិង្ហបុរីល្ងាចនេះ ក្រោយរកបាន ៣ពិន្ទុពីការប្រកួតបើកឆាក

៤៖ ខ្សែបម្រើ Manchester City កីឡាករ Zinchenko អញ្ជើញក្មេងភៀសខ្លួនអ៊ុយក្រែនចូលហ្វឹកហាត់


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)