(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល៥ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺជាសះស្បើយ២នាក់ និងអ្នកស្លាប់គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,១៨៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕