(កំពង់ស្ពឺ)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា បានឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ ជូនដល់កបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សម្រាប់ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដែលជួបគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗនៅក្នុងភូមិសាស្រ្តខេត្ត។

ជាមួយថវិកាជំនួយចំនួន១០ម៉ឺនដុល្លារនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានថ្លែងនៅអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្តដ៏មហាសែនសប្បុរសរបស់អ្នកឧកញ៉ា ដែលជានិច្ចជាកាលតែងតែធ្វើកិច្ចការមនុស្សជាច្រើនរាប់មិនអស់កន្លងមក។

តាំងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ សូមគោរពថ្លែងអំណរគុណយ៉ាងក្រៃលែងដែលអ្នកឧកញ៉ាបានគិតគូរ និងសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋនៅក្នុងខេត្ត៕