(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈទីប្រឹក្សារបស់ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន២រូប។
ព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា អ្នកដែលទទួលបានការត្រាប់បង្គាប់តែងតាំង និងផ្ដល់ឋានៈនោះរួមមាន៖
*ទី១៖ លោកស្រី សាស្ដ្រាចារ្យមហាបរិញ្ញា អ៉ឹម សិទ្ធិការ្យ មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
*ទី២៖ លោកបណ្ឌិត ហោ ប៉េង មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖