(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្ងៃនេះជាថ្ងៃទី៥ហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩

២៖ សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើលិខិតសុំទោសរបស់ អតីតសកម្មជនសង្គ្រោះជាតិ ប្រែឌី យ៉ាំង ជាការបញ្ជាក់ភាពស្អាតស្អំដល់ប្រពន្ធ និងកូនខ្ញុំ

៣៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់បាតុករមីយ៉ាន់ម៉ាថា ការប្រឆាំងដំណោះស្រាយប្រធានអាស៊ាន ស្មើនឹងការសម្លាប់ប្រជាជនខ្លួនឯង

៤៖ សម្តេចតេជោ ហ៊ុន សែន៖ ត្រឹម៤ខែដើមឆ្នាំនេះ ប្រាក់ចំណូលពន្ធដារសម្រេចបានរហូតដល់៥៣%នៃច្បាប់ថវិកា ខណៈចំណូលពន្ធដារ និងគយ មានជាង២ពាន់លានដុល្លារ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ធ្វើឲ្យកម្ពុជាទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពី ៥.៦% មកនៅត្រឹម ៥.២% សម្រាប់ឆ្នាំ២០២២

៦៖ សម្តេចតេជោ ហ៊ុន សែន រិះគន់ថា លោក សម រង្ស៉ី ជា «មនុស្សឆោតល្ងង់» ដែលមិនចាប់ឱកាសបងប្រុសសម្តេចទទួលមរណភាព ផ្ញើលិខិតចូលរួមរំលែកទុក្ខ ដើម្បីបង្កើតឱកាសនយោបាយ

៧៖ នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមព្រមព្រៀងបើកទេសចរណ៍ផ្លូវគោក និងអាកាសឡើងវិញ

៨៖ សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនបានចោទអាមេរិកជួយ កឹម សុខា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនោះទេ តែ កឹម សុខា ខ្លួនឯងជាអ្នកនិយាយ

៩៖ សម្តេចតេជោ ហ៊ុន សែន៖ អតិរេកស្រូវឆ្នាំនេះ កម្ពុជាសល់ជាង ៦លានតោន ខណៈរយៈពេល៨ខែនេះ អាចផលិតមាសបានជាង ២តោន

១០៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យធ្វើអត្តសញ្ញាណបណ្ណជូនខ្មែរនៅក្រៅប្រទេស និងផ្ដាំឲ្យទៅចូលរួមបោះឆ្នោតដោយផ្ទាល់នៅកម្ពុជា

១១៖ សម្តេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងនៅកម្ពុជា ចាត់ទុកថាទទួលបានជោគជ័យ ហើយគ្មាននិន្នាការនយោបាយ ឬប្រកាន់ពូជសាសន៍នោះទេ

១២៖ សម្តេចតេជោ ហ៊ុន សែន៖ ខ្មែរនៅអាមេរិក ត្រូវក្រោកប្រឆាំងច្បាប់អាមេរិក ដែលបណ្តេញខ្មែរធ្លាប់ជាប់ពន្ធនាគារ ឲ្យត្រឡប់មកខ្មែរវិញ

១៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រទេសមានអ្នកឆ្លងជំងឺកូវីដ១៩ តិចជាងគេ ក្នុងតំបន់អាស៊ាន

១៤៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនជ្រើសរើសចិន ប្រឆាំងអាមេរិកនោះឡើយ

១៥៖ សម្ដេចតេជោ ហ៊ុន សែន ងឿងឆ្ងល់ថា កម្ពុជា គ្រាន់តែធ្វើមិត្តជាមួយអាមេរិក ហេតុអ្វីក៏លំបាកម្ល៉េះ? ខណៈសម្ដេចអះអាងថា ទំនាក់ទំនងនេះដើរដល់ចំណុចកំពូលដែលមិនធ្លាប់មាន

១៦៖ សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន, សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាប្រកាន់គោលការណ៍មិនលើកទឹកចិត្តឲ្យបំបែករដ្ឋ និងប្រឆាំងការប្រើប្រាស់កម្លាំងឈ្លានពាន

- ព័ត៌មាន Fresh News Plus

១៖ Elon Musk មានបំណងបើកគណនី Twitter លោក Donald Trump ឡើងវិញខណៈការលើកឡើងនេះត្រូវបានបដិសេធ

២៖ Inter Milan វាយបកឈ្នះ Juventus ក្នុងម៉ោងថែម ដើម្បីគ្រងជើងឯកពាន Coppa Italia ជាលើកទី៨


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)