(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនូន ៨៥០នាក់ នៅសង្កាត់ស្វាយរៀង ក្រុងខេត្តស្វាយរៀង នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
ក្នុងពិធីសំណេះសំណាលនោះ លោកស្រី ម៉ែន សំអន បានណែនាំ ៤ចំណុច ដល់អង្គពីធី រួមមាន៖
ទី១៖ សុំពិនិត្យមើល និងទុកដាក់អត្តសញ្ញាណបណ្ណសម្រាប់បោះឆ្នោត ក្នុងករណីរកមិនឃើញ ឬមានការបាត់បង់ ត្រូវទៅបញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោតនៅតាមសង្កាត់រៀងៗខ្លួន
ទី២៖ ផ្សព្វផ្សាយបន្តឲ្យបានទូលំទូលាយនូវកម្មវិធីនយោបាយ និងសមិទ្ធផលរបស់គណបក្ស ដែលសម្រេច បានក្នុងរយៈពេល៤៣ឆ្នាំកន្លងមកនេះ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងត្រូវបោះឆ្នោតជូន គណបក្សប្រជាជន កម្ពុជាស្របតាមទិសស្លោក អរគុណសន្តិភាព សមាជិកបក្សម្នាក់ សម្លេងគាំទ្រគណបក្សមួយសន្លឹក
ទី៣៖ ត្រូវបន្តខិតខំរួមគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបន្តជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាននិងដូសជំរុញជម្រុញ ដែលជាវិធានការគន្លឹះ និងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំ ព្រមទាំងប្រកាន់យករបៀបរស់នៅ និងបំពេញការងារជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី
ទី៤៖ រួមគ្នាថែរក្សា ការពារនូវសុខ សន្តិភាព ជាពិសេស ការពារឱ្យបាននូវមរតកតេជោ ដូចសម្តេចតេជោមានប្រសាសន៍ដាច់ខាតត្រូវតែការពារ ឱ្យបានទោះក្នុងតម្លៃណាក៏ដោយ មានសន្តិភាពហើយត្រូវប្រឹងរក្សា កុំរង់ចាំពេលបាត់សន្តិភាព ទើបប្រឹងស្រែករក។
ថ្លែងក្នុងឱកាសនោះលោកស្រី ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គពញាមហាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ដែលសម្តេចទាំងបីតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ទូទាំងប្រទេស។
លោកស្រីបានបន្តទៀតថា ការចូលរួមសកម្មភាពរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅក្នុងថ្ងៃនេះ គឺបានបង្ហាញអំពីការគាំទ្រដល់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា៕