(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៤ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី, ដឹកជញ្ជូនរក្សាទុក២ករណី, បេីកបរក្រោមឥទ្ធពល១ករណី និងជួញដូរ៩ករណី ឃាត់ខ្លួនជនសង្ស័យ៥២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៣៥៤ករណី ឃាត់មនុស្ស៥,៤៤៥នាក់ (ស្រី៣៦២នាក់)៕