(ក្រចេះ)៖ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះវិមលវេទី ព្រះមេគណខេត្តកណ្តាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បាននិមន្តជាព្រះអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាឆទានមួយខ្នង ដែលមានបណ្តោយ១២ម៉ែត្រ នឹងទទឹង៩ម៉ែត្រ ដែលស្ថិតនៅឃុំប្រលូង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលបានចំណាយថវិកាសរុបចំនួន២០,០០០ដុល្លារ។

ក្នុងពិធីនោះផងដែរ សម្តេចព្រះឧត្តមមុនី មានសង្ឃដិការទៅកាន់អង្គពិធីថា សម្តេចតេជោ ហ៊ុន សែន គឺជានិមិត្តរូបនៃប្រទេសកម្ពុជា លើឆាកអន្តរជាតិ ហើយយើងទាំងអស់គ្នា គួរមានមោទនភាពដែលមានថ្នាក់ដឹកនាំប្រទេសពោពេញដោយសមត្ថភាព និងបទពិសោធន៍ខ្ពស់ ដែលបានដឹកនាំប្រទេស ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ជាក់ស្តែងដូចពេលនេះអញ្ចឹងទាល់តែប្រទេសមានសន្តិភាព ទើបយើងទាំងអស់គ្នាអាចមកជួបជុំគ្នាប្រារព្ធធ្វើពិធីបុណ្យឆ្លងសាលាឆទាននេះបាន។

ក្នុងនោះផងដែរ សម្តេចព្រះឧត្តមមុនីជាអម្ចាស់ ក៏បានរៀបចំនូវអំណោយទានជូនដល់ លោកតា លោកយាយ ចាស់ជរាចំនួន ២៥០នាក់ក្នុងម្នាក់ៗទទួលបាន ខោ១ អាវ១ សារុង១ ក្រម៉ា១ និង ថ្នាំពេទ្យបីប្រអប់ ថវិកា១០០០០រៀល និង សិស្សានុសិស្ស២៦០នាក់ក្នុងម្នាក់ៗទទួលបាន សៀវភៅ៥ក្បាល ប៊ិច បន្ទាត់ ថវិកា៥០០០រៀល លោកគ្រូ អ្នកគ្រូ ប៉ូលីស ប្រជាការពារ ក្នុងម្នាក់ៗទទួលបាន ខោ១ អាវ១ ក្រម៉ា១ ថ្នាំពេទ្យបីប្រអប់ និង ថវិកា៣០០០០រៀល៕