(កណ្តាល)៖ លោក ណុប រ័ត្ននិមល បានលេីកឡេីងថា៖« សុខសន្តិភាព មានមកដល់សព្វថ្ងៃនេះ មិនមែនកើតចេញពីការស្រមើលស្រម៉ៃ ឫក៏ជប់វាឡើងនោះទេ តតែវាកើតចេញពីកាបូជានូវសាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ និងអតីតយុទ្ធជន ទើបពួកយើងមានសុខសន្តិភាពបានមកដល់សព្វថ្ងៃនេះ ហើយ សន្តិភាព ប្រៀបបានទៅហ្នឹងខ្យល់អុកសុីសែនដែលពួកយើងមិនអាចខ្វះបាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ទើបប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍»។

លោក ណុប រ័ត្ននិមល ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកជំទាវ ប៉ែន ចន្នី បានអញ្ជេីញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានថ្លែងនៅក្នុងឪកាសចុះសួរសុខទុក្ខ ជួបសំណេះសំណាល និងចែកជូនដល់លោកយាយ លោកតា អ៊ំ ពូ មីង អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៤គ្រួសារ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកតា លោកយាយ អ៊ំ ពូ មីង ដែលជាអតីតយុទ្ធជន ដែលបានចូលរួមរំដោះជាតិមាតុភូមិជាមួយសម្តេចតេជោ ហ៊ុន សែន គឺជាវិរៈជនដ៏អង់អាចក្លាហាន និងជាគំរូវីរៈភាពរបស់ប្រជាជនកម្ពុជា ទាំងមូល ក៏ដូចជាសម្រាប់យុវជនំនាន់ក្រោយយកគំរូតាម ។ ហេីយយើងខ្ញុំជាយុវជនជំនាន់ក្រោយតែងតែដឹងគុណ និងមានមោទនភាពជានិច្ច សម្រាប់អតីតយុទ្ធជន និងក្រុមគ្រួសាររបស់អតីតយុទ្ធជន។

លោក ណុប រ័ត្ននិមល បានគូសបញ្ជាក់ថា កន្លងមកនេះ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមាន សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុនសែន ជាប្រមុខ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានខិតខំយកចិត្តទុកដាក់ ចាត់តាំងក្រុមការងារ មកសួរសុខទុក្ខ និងចុះទៅដល់ខ្នងផ្ទះរបស់អតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន ដេីម្បីដឹងពីសុខទុក្ខកាន់តែច្បាស់ ជាប់ជាប្រចាំប្រៀបដូចជាក្រុមគ្រួសារតែមួយ។

បន្ទាប់មកលោកយាយ លោកតា អ៊ំ ពូ មីង ដែលជាអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន គាត់បានលេីកឡេីងថា (ពួកគាត់បានឆ្លងកាត់ហេីយសង្គ្រាម គឺពិបាក វេទនា ណាស់ បែកបាក់គ្រួសារ ប្តីព្រាត់ប្រពន្ធ -កូន បាត់បង់ជីវិត ពិការភាព ដៃ ជេីង ភ្នែក ដែលបន្សល់ទុកនូវ វិប្បដិសារី អស់មួយជីវិត) ប៉ុន្តែក្រោយបញ្ចប់សង្គ្រាម ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ អាចរស់នៅប្រកបដោយសុភមង្គល ជួបជុំបងប្អូន កូនប្រពន្ធប្តី គ្រប់ពេលវេលា ។ ទោះបីជាពួកគាត់ពិការ ក៏ពិតមែន ប៉ុន្តែពួកគាត់អាចរស់នៅដោយសេចក្តីសុខ សុភមង្គល និងអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតជាមួយក្រុមគ្រួសារតាម សមាជីវោ រៀងៗខ្លួន។

ហេីយអ្វីដែរសំខាន់នោះគឺ ពួកគាត់បានផ្តាំទៅកាន់យុវជនជំនាន់ក្រោយឱ្យចូលរួមថែរក្សាសុខសន្តិភាពជាមួយសម្តេចតេជោ ហ៊ុន សែន អោយខានតែបានគ្រប់ៗគ្នា ព្រោះថាមានសន្តិភាព មានសេចក្តីសុខ សុភមង្គល គ្រប់បែបយ៉ាង និង មានការអភិវឌ្ឍន៍លេីគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ លោក ណុប រ័ត្ននិមល បានពាំនាំនូវអំណោយដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតា លោកយាយ អ៊ំ ពូ មីង អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ៥៣៤ គ្រួសារ ដែលក្នុងមួយគ្រួសារៗ ទទួលបាន រួ មមាន អង្ករ ១បាវ ត្រី ខ ១យួរ ទឹក ត្រី ១យួរ ទឹក សុីអុីវ យួរ ប៊ី ចេង ១កញ្ចប់ ថវិកា ៥ម៉ឺន រៀល ៕