(បាត់ដំបង)៖ លោក ឡេង ប៉េងឡុង សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនថ្លែងបែបនេះក្នុងជំនួបជាមួយយុវជនសមាជិកគណបក្សប្រជាជននៃសង្កាត់វត្តគរ ចំនួន៣០០នាក់ នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹក ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ នេះ។

ពិធី នេះមានការអញ្ជេីញចូលរួុមពី លោក លឹម តុងហួត សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ លោក សុខ ឈឿក ប្រធានគណកម្មាធិការគណបក្សប្រជាជនសង្កាត់វត្តគរ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូម៉ាល់ ផងដែរ។

ថ្លែងក្នុងនាម ឯកឧត្តម មាស វិរិទ្ធ អនុប្រធានការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ នាឱកាសនោះ លោក លឹម តុងហួត បានមានប្រសាសន៍ថា យុវជន ជាកំលាំងចលករ ជួយជំរុញការអភិវឌ្ឍមូលដ្ឋានបានរីកចម្រេីន និងបានអំពាវនាវដល់យុវជនឲ្យខិតខំពង្រឹងនិងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ដេីម្បីចូលរួមកសានិងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រេីន ឆាប់រហ័ស ថែមទៀត។

ក្នុងឱកាសនោះ ដែរ ឯកឧត្តម ឡេង ប៉េងឡុង ប្រធានការងារគណបក្សចុះមូលដ្ឋានសង្កាត់វត្តគរ និងសង្កាត់អូរម៉ាល់ បានមានប្រសាសន៍ដោយថ្លែងការកោតសសេីរដល់យុវជនទាំងអស់ដែលបានចូលរួ មដេីរតាមគោលនយោបាយរបស់គណបក្សនិងរាជរដ្ឋាភិបាលោយរក្សាបាននូវសុខសន្តិភាព ស្ថេរភាព នយោបាយ បង្កលក្ខណៈឱ្យប្រជាពលរដ្ឋមានឱកាសប្រកបមុខរបរ រកស៊ីទទួលទាន ចូលរួមជួយការងារសង្គម ផ្សេងៗមានការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដេីមនិងកសាងមូលដ្ឋានបានរីកចម្រេីន ។

ជាមួយគ្នានេះ ឯកឧត្តម ឡេង ប៉េងឡុង បានបញ្ជាក់ជូនអង្គពិធីថា គ្រប់ការលំបាក និងគ្រប់កាលៈទេសៈគណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោហ៊ុន សែន នៅជាប់ជាមួយប្រជាពលរដ្ឋ ជួយសង្រ្គោះដោះស្រាយបញ្ហាប្រឈម និងអាយុជិវិត របស់ប្រជាពលរដ្ឋ ពិសេសសង្រ្គោះប្រជាពលរដ្ឋពីក្រញាំមច្ចុរាជ នៃជំងឺកូវីដ ១៩ តាមរយៈការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ បង្កេីតបានភាពស៊ាំសហគមន៍ប្រឆាំងបាននូវការរាតត្បាតជំងឺកូវីដ-១៩ បេីកដំណេីរការប្រទេសជាតិឡេីងវិញតាមប្រក្រតីភាពថ្មី និងបា អំពាវនាវឱ្យយុវជនទាំងអស់បន្តចូលរួមថែរក្សាសន្តិភាព ដេីម្បីបន្តការអភិវឌ្ឍ ជំរុញនិងត្រៀមលក្ខណទៅបោះឆ្នោតជ្រេីសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខទាំងអស់គ្នា៕