(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណបក្សប្រតិភូ បានអញ្ជើញនិវត្តន៍មកដល់ប្រទេសកូរ៉េខាងត្បូង ហើយការហោះហើរមានការយឺតយ៉ាវ ដោយសារបញ្ហាអាកាសធាតុពីរដ្ឋអាឡាស្កា មកកាន់ក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្នុងសារសំឡេងនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដោយសារបញ្ហាអាកាសធាតុនេះ បានធ្វើឱ្យការធ្វើដំណើរនិវត្តន៍មកកាន់កម្ពុជាវិញ អាចនឹងមកដល់ភ្នំពេញប្រហែលជាម៉ោង៧យប់ ដែលពេលមុនគ្រោងមកដល់ម៉ោង ៤៖៣០នាទីល្ងាច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើទោះបីបច្ចុប្បន្នលើកលែងការធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ យ៉ាងណាក្តី តែសម្តេច និងគណៈប្រតិភូនៅតែធ្វើតេស្តនៅពេលមកដល់ភ្នំពេញ ដើម្បីធានាថាមិនមានការឆ្លងដល់ក្រុមគ្រួសារ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/93269