(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប៩ករណី ក្នុងនោះ ករណីប្រើប្រាស់១២ករណី, ដឹកជញ្ជូនរក្សាទុក២ ករណីនិងជួញដូរ១៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៧នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២៣៧៧ករណី ឃាត់មនុស្ស៥៥២៦នាក់ (ស្រី៣៦៦នាក់)៕