(ភ្នំពេញ)៖ លោក ម៉ុក ម៉ារ៉េត សមាជិករដ្ឋសភា បានផ្ញើលិខិតថ្លែងអំណរគុណជូន សម្តេច ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពភរិយារបស់លោក គឺលោកស្រី ឈា ឡាង។ នេះបើតាមលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។

ក្នុងលិខិតថ្លែងអំណរគុណនោះ លោក ម៉ុក ម៉ារ៉េត បានផ្ញើជូន៖

* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ សែន ប្រធានកាកបាទក្រហមកម្ពុជា
* ឯកឧត្តម កិត្តិនិតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
* លោកជំទាវ អាន្នី សុខ អាន
* ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់
* ឯកឧត្តម នាយឧត្តមសនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស
* ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ
* ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
* ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ។

សូមជម្រាបថា លោកស្រី ឈា ឡាង ត្រូវជាភរិយារបស់លោក ម៉ុក ម៉ារ៉េត បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសបារាំង ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ៕