(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជូនយោធាភូមិភាគ១ ដែលពិធីប្រគល់ទទួលអំណោយខាងលើធ្វើឡើងនៅសាលាខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ រវាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ទោ កែប ម៉ារ៉ាឌី មេបញ្ជាការរងយោធាភូមិភាគ១។

អំណោយរបស់រដ្ឋបាលខេត្តផ្តល់ជូននាពេលនេះរួមមាន៖ តង់ធំ ចំនួន១២ដុំ, អង្រឹងចំនួន៩៦អង្រឹង,ទឹកបរិសុទ្ធ៥០យួរ, ភេសជ្ជៈស្ទីង១០កេស, មីម៉ាៗ០១កេសធំ, មីជាតិ១៣កេសតូច និងមីខ្លាឃ្មុំ០៣កេសធំ។

សូមបញ្ជាក់ថា អំណោយ ដែលរដ្ឋបាលខេត្តរតនគិរីផ្តល់ជូននាពេលនេះ យោធាភូមិភាគ ១ នឹងយកទៅផ្គត់ផ្គង់ដល់ក្រុមគ្រូពេទ្យយោធាភូមិភាគសម្រាប់ដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ៕