(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនេះមេដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយជាខ្លាំងចំពោះជំនួបពិភាក្សាការងារនេះ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានសម្តែងការកោតសរសើរ និងអបអរសាទរជាមួយសម្តេចតេជោ ចំពោះការគ្រប់គ្រងបានជោគជ័យលើការរាតត្បាតជំងឺកូវីដ១៩។

សម្តេចតេជោ បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីឥណ្ឌា ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្ពុជា។

ក្នុងជំនួបនេះមេដឹកនាំទាំងបានជជែកដោយយកចិត្តទុកដាក់ខ្ពស់លើបញ្ហាទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងសាកលផងដែរ។

លទ្ធផលនៃជំនួបនេះ ក្រសួងការបរទេសកម្ពុជា នឹងផ្តល់ជូននាពេលក្រោយ៕