(បាត់ដំបង)៖ លោក លី សុខគួង តំណាងលោក សុខ វាសនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង បានផ្ដល់ថវិកាចំនួន ២០,០០០,០០០រៀល ជូនដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។

តំណាងលោក សុខ វាសនា បានឲ្យដឹងថា ថវិកាខាងលេីដេីម្បីចូលរួមចំណែកសម្រាប់ការយុទ្ធនាការឃោសនាការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងចាប់ផ្តេីមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ជាមួយគ្នានោះ លោក សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានជូនពរលោក សុខ វាសនា សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ ជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច៕