(ភ្នំពេញ)៖ នៅវេលាម៉ោងជាង១២៖៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ហោះចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

កិច្ចប្រជុំប្រចាំឆ្នាំ២០២២ នានិទាឃរដូវនេះ នឹងផ្តោតកិច្ចពិភាក្សាជុំវិញមូលបទ «ប្រវត្តិសាស្ត្រនៅចំណុចរបត់៖ គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រធុរកិច្ច» នឹងត្រូវបានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំជិត ២.៥០០នាក់ មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ៕