(ត្បូងឃ្មុំ)៖ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណបក្សនយោបាយផ្សេងនៅក្រុង-ស្រុកទាំង០៧ និង៦៤ឃុំ-សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមដំណើរការនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់ពី លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។

លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋាន គ.ជ.ប ខេត្តបានថ្លែងឱ្យដឹងថា នៅទូទាំងខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១១ រួមមាន៖

១. គណបក្សប្រជាជនកម្ពុជា មានបេក្ខជនឈរឈ្មោះ ៦៤ ឃុំ សង្កាត់
២. គណបក្សភ្លើងទៀន មានបេក្ខជនឈរឈ្មោះ ៦៤ឃុំ សង្កាត់
៣. គណបក្សខ្មែររួបរួមជាតិ មានបេក្ខជនឈរឈ្មោះ ១៧ ឃុំ សង្កាត់
៤. គណបក្សហ្វ៊ិនស៊ិនប៉ិច មានបេក្ខជនឈរឈ្មោះ ៣៤ ឃុំ សង្កាត់
៥. គណបក្សខ្មែរស្រឡាញ់ជាតិ មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់
៦. គណបក្សសញ្ជាតិកម្ពុជា មានបេក្ខជនឈរឈ្មោះ ០៧ ឃុំ សង្កាត់
៧. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់
៨. គណបក្សឆន្ទៈខ្មែរ មានបេក្ខជនឈរឈ្មោះ ០២ ឃុំ សង្កាត់
៩. គណបក្សយុវជនកម្ពុជា មានបេក្ខជនឈរឈ្មោះ ១៣ ឃុំ សង្កាត់
១០. គណបក្សកែទម្រង់កម្ពុជា មានបេក្ខជនឈរឈ្មោះ ៤ ឃុំ សង្កាត់
១១. គណបក្សខ្មែរតែមួយ មានបេក្ខជនឈរឈ្មោះ ០១ ឃុំ សង្កាត់។

លោកប្រធានលេខាធិការដ្ឋាន គ.ជ.ប ខេត្តត្បូងឃ្មុំ បានឱ្យដឹងបន្ថែមថា ពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ នៅទូទាំងខេត្ត មានសរុបចំនួន ៤៦៩,៥៦៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១,៣១៨នាក់៕