(កំពង់ធំ)៖ លោក ជា បូរ៉ា អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ និងជាអនុប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំការបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នៅឃុំបារាយណ៍ ដោយមានការចូលរួមពីក្រុមការងារ សកម្មជនបក្ស និងសមាជិក-សមាជិកាគណបក្សប្រជាជនប្រមាណ៥០០នាក់។

បន្ទាប់ពីចប់ពីធីបើក ក្បួនដង្ហែរបស់គណបក្សប្រជាជនឃុំបារាយណ៍បានចាប់ផ្តើមធ្វើដំណើរតាមដងផ្លូវ ឆ្លងកាត់ភូមិទាំង១២ ដោយបានឃោសនាផ្សព្វផ្សាយពីសមិទ្ធផល ស្នាដៃធំៗរបស់បក្ស និងកម្មវិធីគោលនយោបាយអភិវឌ្ឍន៍ឃុំអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ បទចម្រៀងគណបក្ស បង្ហាញពីបេក្ខជនឈរឈ្មោះបោះឆ្នោត និងលេខរៀងគណបក្ស។

សូមជម្រាបថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅឃុំបារាយណ៍មាន៤គណបក្ស ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី៤។

ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ក្រុមការងារ និងសមាជិក-សមាជិកាបក្សឃុំបារាយណ៍បានរាំលេងកម្សាន្ត អបអរសាទរពិធីបើកយុទ្ធនាការនេះផងដែរ៕