(ភ្នំពេញ)៖ លោក លោកស្រី ប្រិយមិត្ត ទស្សនិកជនជាទីមេត្រី, នៅពេលនេះ Fresh News នឹងដាក់ចេញនូវកម្មវិធីថ្មីមួយនោះគឺ «Fresh Talk» ដែលជជែកពិភាក្សាប្រចាំសប្តាហ៍លើព្រឹត្តិការណ៍សំខាន់ៗមួយចំនួន ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា និងលើពិភពលោក។

សម្រាប់សប្តាហ៍ដំបូងនេះ «Fresh Talk» នឹងពិភាក្សាលើប្រធានបទចំនួន២ រួមមាន៖ ប្រធានបទទី១៖ «ជ័យជំនះរុស្ស៉ីក្នុងសង្គ្រាមនៅក្នុងក្រុងម៉ារីយ៉ូប៉ូល» និងប្រធានបទទី២គឺ «តើពលរដ្ឋខ្មែរអាមេរិកាំង ដែលគប់ស្បែកជើងសម្តៅ សម្តេចតេជោ ហ៊ុន សែន នៅរដ្ឋធានាវ៉ាស៊ីនតោន អាចនឹងត្រូវជាប់ពន្ធនាគារ ឬយ៉ាងណា?»

កិច្ចពិភាក្សាខាងលើនេះ មានការចូលរួមពីវាគ្មិនចំនួន២រូប រួមមាន លោក ម៉ា យ៉ារិទ្ធ អ្នកជំនាញសារព័ត៌មានជាង៣០ឆ្នាំ និងលោកបណ្ឌិត សេង ជ័យវុធ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ ដោយមានការសម្របសម្រួលពី កញ្ញា ថាន រស្មី។

សូមរង់ចាំទស្សនានូវកម្មវិធី Fresh Talk ដែលនឹងផ្សាយផ្ទាល់តាមទូរទស្សន៍ និងបណ្តាញព័ត៌មានរបស់ Fresh News រៀងរាល់ម៉ោង៩៖០០យប់ ថ្ងៃសៅរ៍ និងផ្សាយឡើងវិញនៅម៉ោង៩៖០០យប់ថ្ងៃអាទិត្យរៀងរាល់ចុងសប្តាហ៍៕