(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៨ករណី ក្នុងនោះ ករណីប្រើប្រាស់១១ករណី, ដឹកជញ្ជូនរក្សាទុក២ករណី និងជួញដូរ៥ករណី ឃាត់ខ្លួនជនសង្ស័យ៤៤នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៤៨៣ករណី ឃាត់មនុស្ស៥,៧៩៣នាក់ (ស្រី៣៧៤នាក់)៕