(ភ្នំពេញ)៖ បេក្ខជនពេញសិទ្ធិ និងបម្រុង ក្នុងបញ្ជីឈ្មោះបេក្ខភាពក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ របស់គណបក្សភ្លើងទៀន ចំនួន៧រូបបន្ថែមទៀត កាលពីពេលថ្មីៗនេះ បានដាក់ពាក្យសុំលាលែងពីគណបក្សនយោបាយមួយនេះ។

អតីតបេក្ខជនពេញសិទ្ធិ និងបម្រុងឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទៀន បានដាក់ពាក្យលាលែងតាំងពីថ្ងៃតី១៤ និង១៩ ខែឧសភា ឆ្នាំ២០២២ ក្នុងនោះមាន៖

១៖ ឈ្មោះ ល ចន្ថា ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជាបេក្ខជនពេញសិទ្ធិ លេខរៀងទី២ របស់គណបក្សភ្លើងទៀនសង្កាត់ផ្សារដើមថ្កូវ

២៖ ឈ្មោះ អេង សុភត្រា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជាបេក្ខជនពេញសិទ្ធិ លេខរៀងទី៤ របស់គណបក្សភ្លើងទៀនសង្កាត់ផ្សារដើមថ្កូវ

៣៖ ឈ្មោះ កាន រដ្ឋា ភេទ ស្រី អាយុ ៥៧ឆ្នាំ ជាបេក្ខជនពេញសិទ្ធិ លេខរៀងទី៥ របស់គណបក្សភ្លើងទៀនសង្កាត់ផ្សារដើមថ្កូវ

៤៖ ឈ្មោះ ហង្ស ស្រីលាភ ភេទ ស្រី អាយុ ៣២ឆ្នាំ ជាបេក្ខជនពេញសិទ្ធិ លេខរៀងទី៦ របស់គណបក្សភ្លើងទៀនសង្កាត់ផ្សារដើមថ្កូវ

៥៖ ឈ្មោះ ប៊ូ គួយ ភេទ ប្រុស អាយុ ៥២ឆ្នាំ ជាបេក្ខជនពេញសិទ្ធិ លេខរៀងទី៧ របស់គណបក្សភ្លើងទៀនសង្កាត់ផ្សារដើមថ្កូវ

៦៖ ឈ្មោះ សំ សុគុន ភេទ ស្រី អាយុ ៣៣ឆ្នាំ ជា បេក្ខជនបម្រុង លេខរៀងទី២០ របស់គណបក្សភ្លើងទៀនសង្កាត់ផ្សារដើមថ្កូវ

៧៖ ឈ្មោះ ហង្ស សុភីនី ភេទ ស្រី អាយុ ៣៥ឆ្នាំ ជាបេក្ខជនបម្រុង លេខរៀងទី២២ របស់គណបក្សភ្លើងទៀនសង្កាត់ផ្សារដើមថ្កូវ។

គួរបញ្ជាក់ផងដែរថា មុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងឈានចូលមកដល់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ផ្សាដើមថ្កូវរបស់គណបក្សភ្លើងទៀន បានដាក់ពាក្យសុំលាលែង និងចាកចេញពីគណបក្សនេះជាបន្តបន្ទាប់សរុប ចំនួន១២រូបហើយ ក្នុងនោះបេក្ខជនពេញសិទ្ធិចំនួន ៨រូប និងបេក្ខជនបម្រុងចំនួន ៤រូប ដែលធ្វើឱ្យចំនួន បេក្ខជនពេញសិទ្ធរបស់គណបក្សភ្លើងទៀនក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សង្កាត់ផ្សារដើមថ្កូវ នៅសល់តែ ចំនួន៣រូប ប៉ុណ្ណោះ៕